ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ត្រី ត្រៀមចេញលុយឱ្យលោក ជេម សុខ ចូលមកស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍន៍ និងសមិទ្ធផលជាក់ស្ដែង
ថ្ងៃទី ៖ 11-11-2024, ដោយ​​ Dara007 , 77 Views
                     
កែបៈ សម្ដេចធិបតី ប្រកាសស្វាគមន៍ និងចេញលុយឱ្យលោក ជេម សុខ ចូលមកស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍន៍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ក្រោយពីមានការវិភាគតាមអារម្មណ៍ ដែលថារាជរដ្ឋាភិបាលថ្មីគ្មានធ្វើអ្វីបានទាំងអស់ ដោយបានត្រឹមតែដើរសម្ភោធសមិទ្ធផលបន្ដិចបន្ដួច។ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតីបានប្រកាសស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា ជេម សុខ អ្នកវិភាគនៅក្រៅប្រទេសអាចមកស្រុកខ្មែរបានដើម្បីជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននានា ដើម្បីស្ដាប់ឱ្យដឹងថា តើរយៈពេលជាង១៥ខែកន្លងមករដ្ឋមន្ត្រីនីមួយៗបានធ្វើអ្វីខ្លះ។ ជាមួយគ្នានេះ សម្ដេចធិបតីបានប្រកាសចេញលុយឱ្យលោកតា ជេម សុខ ដើរមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។

សម្ដេចមធិបតីបានប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។

 សូមបញ្ជាក់ថា សមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងរយៈពេល១ឆ្នាំ»កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺ ផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រែក្លាយកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយបានផ្តល់អោយប្រជាជនខ្មែរជាង៧លាននាក់មានប័ណ្ណសមធម៌និងប័ណ្ណប.ស.ស. ដែលអាចទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។ យុវជនជាង៥ម៉ឺននាក់បានចូលរៀនដោយឥតបង់ថ្លៃ ក្នុងគម្រោងទទួល១លាន៥សែននាក់។ បានឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនពិការភាព ជាង៥ម៉ឺនគ្រួសារនិងផ្តល់មន្ត្រីជំនាញកសិកម្មចុះជួយកសិករបានជាង១១ម៉ឺននាក់ក្នុងគោលដៅបង្កើតសហគមកសិកម្មទំនើប។ ជាមួយគ្នានេះ ក៏បានជួយដល់ប្រជាពលនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជួយអាជីវកម្មតាមរូបភាពបណ្តុះបណ្តាលជំនាញអាជីវកម្មនិងផ្តល់ប័ណ្ណប.ស.ស.ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កាតាៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសក្តានុពលខាងវិស័យកសិកម្មជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់ វិនិយោគិនពីកាតាក្នុងការ កែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com