ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានាធិបតីមីយ៉ាន់ម៉ា ចង់ឃើញអ្នកវិនិយោគិនកម្ពុជា ទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើន
ថ្ងៃទី ៖ 11-09-2026, ដោយ​​ Dara007 , 19 Views
                     
ភ្នំពេញៈ លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា មានបំណងចង់ឃើញអ្នកវិនិយោគិនកម្ពុជា ទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើន និងបានបង្ហាញពីការត្រៀមខ្លួនស្វាគមន៍អ្នកវិនិយោគកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មីយ៉ាន់ម៉ា សម្រាប់ឯកឧត្ដម មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគិនរបស់ប្រទេសកម្ពុជា ទៅកាន់មីយ៉ាន់ម៉ាឱ្យបានច្រើន ហើយឯកឧត្ដមរង់ចាំស្វាគម ន៍ អ្នកវិនិយោគរបស់កម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ដើម្បីបង្ហាញពីទំនាក់ទំនងទៅជាមួយគ្នាក្នុងក្រមខណ្ឌសេដ្ឋកិច្ច»។

លោក ជា ធីរិទ្ធ បានបន្ដថា នៅក្នុងពាណិជ្ជកម្មនាសោធន៍ លោក មីន អោងឡាំង ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកធ្លាប់បានលើកឡើងតាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្រ្ដី គឺការបង្កើតសមាគមនៃបណ្ដាប្រទេសនាំចេញអង្ករ នៅក្នុងក្របខណ្ឌអេកមិក ដែលលោក មីន អោងឡាំង បានបង្ហាញនូវការគាំទ្រចំពោះសម្តេចតេជោ ដោយនឹងពិភាក្សាធ្វើការងារនេះបន្ថែម ព្រោះនៅក្នុងក្របខណ្ឌនៃការនាំចេញអង្ករ នៅក្នុងក្របខណ្ឌអេកមិកនេះ មានដូចជា៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម។ អញ្ចឹងគំនិតផ្ដួចផ្ដើមនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា បានលើកឡើងថា ជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ ហើយចង់ឲ្យចេញជារូបរាងឡើង។

បន្ថែមពីនេះ អ្នកនាំពាក្យ បានញ្ជាក់ទៀតថា នេះជាក្នុងក្របខណ្ឌនៃការពង្រឹងនូវកិច្ចសហការនៅក្នុងក្របខណ្ឌពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃនយោបាយ វប្បធម៌ ហើយសាសនាក៏ដូចគ្នាដែរ ដូចដែលជនរួមជាតិបានដឹងថាប្រទេសទាំងពីរសុទ្ធសឹងតែជាប្រទេសដែលកាន់សាសនាព្រះពុទ្ធជាម្ចាស់ដូចគ្នា។ ដូច្នេះសាសនាប្រហាក់ប្រហែលគ្នា សាសនាដូចគ្នា វប្បធម៌ស្រដៀងគ្នា ប្រទេសទាំងពីរគួរតែរួមគ្នានៅក្នុងការបង្កើតនូវភាពជិតស្និទ្ធនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយរួមទាំងការជំរុញឲ្យ មានការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍រវាងប្រទេសផងគ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com