ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកទេសចរវៀតណាម៦នាក់បានស្លាប់នៅក្នុងសណ្ឋាគារផ្កាយ៥ ប្រទេសថៃ សង្ស័យគេបំពុលសម្លាប់
ថ្ងៃទី ៖ 17-07-2024, ដោយ​​ admin , 306 Views
                     
ថៃ : អ្នកទេសចរជនជាតិវៀតណាម៦នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារ ដោយគេដាក់សង្ស័យថា បំពុលសម្លាប់ ។

ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកស្លាប់ទាំង៦នាក់នោះហើយ ដែលមាន៣នាក់ជាស្ត្រី និង៣នាក់ជាបុរស ហើយមានរងគ្រោះ២នាក់ក្នុងចំណោមនោះជាជនជាតិវៀតណាមសញ្ជាតិអាមេរិក២នាក់ ខណៈ៤នាក់ផ្សេងទៀតជាជនជាតិវៀតណាម។

យោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ប៉ូលិសរកមិនឃើញពីការរងរបួសលើរាងកាយរបស់អ្នកស្លាប់នោះទេ ប៉ុន្តែពួកគេត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារការបំពុល។ ករណីស្លាប់ដោយសារថ្នាំពុលនេះកើតឡើងនៅសណ្ឋាគារ Grand Hyatt Erawan នៅសង្កាត់ Pathum វេលាម៉ោង៥កន្លះល្ងាច។

ប៉ូលិសថៃកំពុងតែត្រួតពិនិត្យមើលរូបភាពដែលថតដោយកាមេរ៉ាសុវត្ថិភាព (CCTV) និងបានសាកសួរសាក្សីដើម្បីប្រមូលភស្តុតាង។ មន្ត្រីប៉ូលិសបានប្រទះឃើញអ្នកស្លាប់ទាំង៦នាក់នោះនៅក្នុងបន្ទប់១ ដោយគ្មានបន្សល់ដាននៃការរើសបម្រាស់ ហើយវ៉ាលីរបស់ពួកគេត្រូវបានឃើញនៅជិតទទ្វារខាងមុខបន្ទប់ ។

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤ ពេលនេះប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេតលើករណីជនជាតិវៀតណាមចំនួន៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Grand Hyatt Erawan Bangkok។ ក្រោយសាកសពអ្នកទាំង៦ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ ត្រូវបានរកឃើញនៅសណ្ឋាគារប្រណីតឯរាជធានីបាងកក, មានការលើកឡើងខុសៗអំពីមូលហេតុនៃការស្លាប់ ប៉ុន្តែប៉ូលិសចង្អុលចំៗថា ពួកគេស្លាប់ដោយសារការបំពុល មិនមែនដោយសារការបាញ់ប្រហារដូចប្រភពខ្លះ លើកឡើងទេ ព្រោះប៉ូលិសមិនបានរកឃើញព័ស្តុតាងនៃគ្រាប់កាំភ្លើងឡើយ។ 

ពាក់ព័ន្ធករណីនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទៅដល់កន្លែងកើតហេតុ ហើយទទួលព័ត៌មានពីក្រុមអ្នកស៊ើបអង្កេត ដែលរាយការណ៍ថា តាមពិតអ្នកទាំង៦ ផុតដង្ហើម ២៤ ម៉ោងទៅហើយ មុនពេលរកឃើញហើយក្រុមការងារកំពុងធ្វើកោសល្យវិច័យ។  លោកថែមទាំងបញ្ជាក់ទៀតថា ប៉ូលិសត្រូវស្វែងរកមូលហេតុ ព្រោះការស្លាប់គឺជាករណីឃាតកម្ម មិនមែនការធ្វើអត្តឃាតទេ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស សារធាតុគួរឲ្យសង្ស័យ និង DNA របស់ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងភេសជ្ជៈ ដែលកុម្ម៉ង់ទៅបន្ទប់។ ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបថា មិនមានព័ស្តុតាងនៃការប្រយុទ្ធគ្នាឬលួចប្លន់អ្វីទេ ហើយមានមនុស្សតែម្នាក់គត់ដែលត្រូវរបួស នោះប្រហែលជារូបគេដួល។ 

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប៉ូលិសថៃ ក៏កំពុងស្វែងរកជនទី៧ផងដែរ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីនេះ។ ជនរងគ្រោះទាំង៦ គឺសុទ្ធសឹងជាជនជាតិវៀតណាម ប៉ុន្តែមាន២នាក់ កាន់ Passport អាមេរិក។ ពួកគេបាន Check in សណ្ឋាគារ Grand Hyatt Erawan ពីរពេលផ្សេងគ្នា ពោលគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយពួកគេក៏បាន Check in បន្ទប់ផ្សេងគ្នាផងដែរ ប៉ុន្តែសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ។

រដ្ឋាភិបាលហាក់បានសំដែងក្តីកង្វល់ពីផលប៉ះពាល់ជាថ្មីទៀតលើវិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីភ្ញៀវទេសចរជនជាតិវៀតណាម៦នាក់បានស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥នៅកណ្តាលទីក្រុងបាងកកនៅល្ងាចថ្ងៃអង្គារ។

នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលឡើងកាន់អំណាចជិតមួយឆ្នាំនិងដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញទេសចរបរទេសឱ្យចូលទស្សនាប្រទេសថៃ បានទៅដល់កន្លែងកើតហេតុបណ្តាលឱ្យជនជាតិវៀតណាម៦នាក់ស្លាប់បាត់បង់ជីវិតដោយសារថ្នាំពុល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com