|
ក្រុមហ៊ុនជប៉ុន បោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខនៅកម្ពុជា
ថ្ងៃទី ៖ 19-11-2026, ដោយ Dara007 , 50 Views
កំពង់ចាមៈ សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។
ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម ជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុ មានប្រសាសន៍ថា «ថ្ងៃមុនជប៉ុន ទើបសម្រេចចិត្តមកផលិតគ្រាប់ខ្ចៅផ្ដាច់មុខនៅកម្ពុជា គាត់ធ្លាប់បានសិក្សា៣ប្រទេស ប៉ុន្ដែក្រោយមកមកផ្ដាច់មុខនៅកម្ពុជា ដើម្បីចែកចាយក្នុងតំបន់នេះជាការវិនិយោគធំណាស់»។
សម្ដេចធិបតីបញ្ជាក់ថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងចៃដន្យនោះទេ ពោលដោយសារបរិយាកាសអំណោយផល និងកត្តាអនុគ្រោះជាច្រើនទៀតរបស់កម្ពុជា។ សម្ដេចធិបតីបន្ដថា នេះគឺជាផលដែលប្រទេស និងប្រជាជនកម្ពុជាទទួលបាន តាមរយៈការទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសដទៃ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់លក្ខខណ្ឌអនុគ្រោះ ឬលក្ខខណ្ឌពិសេសណាមួយទើបធ្វើឲ្យការបណ្ដាក់ទុនវិនិយោគមានការកើនឡើងជាបន្ដបន្ទាប់៕
|