ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ
ថ្ងៃទី ៖ 19-11-2026, ដោយ​​ Dara007 , 34 Views
                     
កំពង់ចាមៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ បញ្ជាក់ជំហគាំទ្រចំពោះអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ជាពិសេសគាំទ្រជំហរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ថ្លែងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ សម្តែងការព្រួយបារម្ភចំពោះភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ និងបញ្ជាក់ជំហគាំទ្រចំពោះអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ប្រឆាំដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។

សម្តេចធិបតី គូសបញ្ជាក់ថា ខ្លឹមសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលជាការសម្រេចជាឯកច្ឆន្ទរបស់មេដឹកនាំរបស់ប្រទេសដែលជាសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាលាយលក្ខ័អក្សរ និងជារឿងដ៏ធំសម្រាប់ប្រទេសកម្ពុជា។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា គឺជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។

សម្តេចធិបតី បានបញ្ជាក់ពីមូលហេតុ ដែលកម្ពុជាលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយសារនេះជាសិទ្ធិរបស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិក និងជាឱកាសការទូតមួយដើម្បីឱ្យ សហគមន៍អន្តរជាតិបានដឹងពីស្ថានភាពជាក់ស្តែង ព្រមទាំងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ជុំវិញបញ្ហានេះ សម្តេចធិបតី បានបញ្ជាក់ទៀតថា វេទិកាពហុភាគី គឺជាវេទិកាដែល ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ឬប្រទេសធំនោះទេ ក្នុងការលើកយកបញ្ហាដែលពាក់ព័ន្ធនឹងប្រទេសខ្លួនមកចែករំលែកឱ្យសហគមន៍អន្តរជាតិបានដឹង។

ការលើកបញ្ហាព្រំដែននៅលើវេទិកាអន្តរជាតិ គឺជាឱកាសក្នុងការពង្រឹងការទូត បង្ហាញស្ថានភាពពិត និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយ។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់ពីប្រភពនៃតួលេខប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយបញ្ជាក់ថា តួលេខនេះបានមកពីទិន្នន័យជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តចំនួន៣ និងមិនទាន់អាចត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ដោយសារតំបន់លំនៅឋានស្ថិតនៅក្នុង ឬក្បែរតំបន់ដែលមានការដាក់បន្លាលួស និងនៅជិតទីតាំងកងទ័ពថៃ។

សម្តេចធិបតី បន្ថែមថា ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាខ្លាំង ចំនួនប្រជាពលរដ្ឋភៀសសឹកបានកើនឡើងដល់ជិត ៨០ម៉ឺននាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ដែលនៅតែជួបការលំបាក ក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះកម្ពុជាទាមទារឱ្យមានការវាស់វែងតាមអ្វីដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងបង្កើតតំបន់សុវត្ថិភាព សំដៅសម្រួលដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋទៅកាន់លំនៅឋានវិញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com