|
ចៅសង្កាត់គោកឃ្លាង ជំរុញដល់សមាសភាពពាក់ព័ន្ធពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ល្បាតទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន
ថ្ងៃទី ៖ 24-07-2026, ដោយ Dara007 , 52 Views
ភ្នំពេញៈ ចៅសង្កាត់គោកឃ្លាង បានជំរុញដល់សមាសភាពពាក់ព័ន្ធពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ល្បាតទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ដើម្បីផ្ដល់ភាពកក់ក្ដៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យខាងតែបាន។ ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៩ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥
លោក ញ៉ាត សាម៉េត ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់គោកឃ្លាង ដោយមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល មេភូមិទាំង ០៨ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា និងតំណាងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលាសង្កាត់គោកឃ្លាង ក្រុមប្រឹក្សាសង្កាត់។
លោក ញ៉ាត សាម៉េត ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់គោកឃ្លាង បានលើកឡើងថា កិច្ចប្រជុំនេះ គឺមានរបៀបវារ:៥ ដូចខាងក្រោម៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាសង្កាត់លើកទី ៤៨ ។ ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ថវិកាសេវាសង្កាត់ប្រចាំខែកក្កដាឆ្នាំ២០២៦ ។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រដ្ឋបាលប្រចាំខែកក្កដា ឆ្នាំ២០២៦ ៤.ពិនិត្យរបាយការណ៍របស់ក្រុមប្រឹក្សានិងភូមិទាំង ០៨ ៥.បញ្ហាផ្សេងៗ។
ក្នុងអង្គប្រជុំ លោកចៅសង្កាត់ក៏បានណែនាំដល់សមាសភាពដែលពាក់ព័ន្ធ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ល្បាតទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ការងារសំអាតអនាម័យបរិស្ថានតាមដងផ្លូវ ជាពិសេសការងារត្រួតពិនិត្យតាមទីតាំងរស់នៅប្រមូលផ្តុំ ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) រក្សាឱ្យបានភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
|