|
កម្ពុជា-ហ្វីលីពីន ជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន
ថ្ងៃទី ៖ 22-07-2026, ដោយ Dara007 , 56 Views
ភ្នំពេញៈ កម្ពុជា-ហ្វីលីពីន បានជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន រួមមាន អង្ករ ផលិតផលបសុសត្វ គ្រាប់ស្វាយចន្ទី និងជីកសិកម្ម។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់ស្វាយចន្ទី និងជីកសិកម្ម។ ការតភ្ជាប់នេះនឹងអនុញ្ញាតឱ្យកម្ពុជាបង្កេីនទំហំទីផ្សារនាំចេញកសិផលទៅកាន់ទីផ្សារហ្វីលីពីនឱ្យបានកាន់តែច្រើន ក៏ដូចជារុញច្រានទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ធំ ជាពិសេសការបង្ហាញពីសក្តានុពលរបស់កម្ពុជាចូលរួមធានាសន្តិសុខស្បៀងជូនប្រទេសក្នុងតំបន់អាស៊ានផងដែរ៕
|