ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ ជ្រុងឦសាននៃប្រាសាទបាគង
ថ្ងៃទី ៖ 21-07-2026, ដោយ​​ Dara007 , 43 Views
                     
សៀមរាបៈ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ១២ លេខ១៣ និង១៤ ដែលស្ថិតនៅខាងក្រៅកំពែងទី២ នាជ្រុងឦសានរបស់ប្រាសាទបាគង ដែលមានស្ថានភាពខូចខាតធ្ងន់ធ្ងរ។ ក្នុងចំណោមប្រាង្គឥដ្ឋទាំង៣នេះប្រាង្គលេខ១២ និងលេខ១៤ បានរលំបាក់ខូចខាតដល់ខឿន។ ចំណែកប្រាង្គឥដ្ឋលេខ១៣ ថ្វីត្បិតតែនៅមានរូបរាងពីខឿនដល់កំពូល ប៉ុន្តែជញ្ជាំងផ្នែកខាងមុខ ដែលទាមទារឱ្យមានការជួសជុលសង្គ្រោះជាបន្ទាន់ដែរ ដើម្បីថែរក្សាប្រាសាទដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះឱ្យនៅឈររឹងមាំបន្តទៀត។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ តាំងពីខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ។

ស្ថានភាពខូចខាតរបស់ប្រាង្គឥដ្ឋទាំងបីនេះ អស់ពេលជាច្រើនទសវត្សរ៍មកហើយដោយកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំរយៈពេលយូរ ដែលប្រាង្គខាងត្បូង (ប្រាង្គលេខ១២) និងប្រាង្គខាងជើង (ប្រាង្គលេខ១៤) បានរងការខូចខាត បាត់រូបរាងចាប់តាំងពីកំពូលរហូតដល់ខឿន។ ចំណែកប្រាង្គកណ្តាល (ប្រាង្គលេខ១៣) ថ្វីត្បិតតែនៅមានរូបរាងស្ទើរតែពេញលេញ ប៉ុន្តែផ្នែកខាងមុខបានរលុះឥដ្ឋមួយផ្នែកធំ រចនាសម្ព័ន្ធទ្វារដួលរលំ និងជញ្ជាំងទាំងបីជ្រុងមានស្នាមប្រេះហែកដែរ។

លោក គឹម ហួល ឱ្យដឹងទៀតថា ចំពោះកិច្ចការដែលត្រូវជួសជុលពង្រឹងប្រាង្គទាំង៣នេះ ឱ្យរឹងមាំឡើងវិញ គឺក្រុមការងារបានសម្អាតកំណកដីទាំងខាងក្រៅ និងខាងក្នុងប្រាង្គទាំងបីនេះ រួចហើយចាប់ផ្ដើមជួសជុលពង្រឹងខឿន ស៊ុមទ្វារ និងរចនាសម្ព័ន្ធជណ្តើរប្រាង្គនីមួយៗ។ ជួសជុលពង្រឹងរចនាសម្ព័ន្ធនានាដែលចុះខ្សោយឱ្យរឹងមាំឡើងវិញ។ បិតកំបោរបាយអការពារជម្រាបទឹក ការពារសត្វល្អិត ព្រមទាំងការពារស្មៅឬរុក្ខជាតិមិនឱ្យដុះតាមផ្ទៃប្រាសាទជាដើម។

ចំណែកនៅប្រាង្គកណ្តាលវិញ ក្រុមការងារក៏បានជួសជុលស៊ុមទ្វារ ហោជាង និងសសរពេជ្រ ដែលបានដួលរលំរាយប៉ាយខុសពីទីតាំង នឹងយកទៅដាក់នៅទីតាំដើមឡើងវិញដែរ។

ក្រោយពីបញ្ចប់ការងារជួសជុល ក្រុមការងារក៏នឹងប្រើដែកក្រៀកបន្ថែមនៅផ្នែកខាងលើរបស់ប្រាង្គឥដ្ឋលេខ១៣

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com