|
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ យកលុយចំនួន៩,០០០ដុល្លារ ពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀងហើយ
ថ្ងៃទី ៖ 03-09-2026, ដោយ Dara007 , 3 Views
ស្វាយរៀងៈ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីយកលុយចំនួន៩,០០០ដុល្លារ ពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមកាលពីពេលកន្លងទៅ។
ក្រោយឃាត់ខ្លួនបុរសខាងលើត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណបុរសដែលត្រូវបានឃាត់ខ្លួននៅឡើយទេ៕
|