ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ផ្តល់អាហារូបករណ៍ជាង ១ពាន់កន្លែងលើជំនាញចំនួន១១ និងទទួលបានប្រាក់ឧបត្ថម្ភ
ថ្ងៃទី ៖ 02-09-2026, ដោយ​​ Dara007 , 54 Views
                     
កែបៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,០១០កន្លែងលើមុខជំនាញចំនួន ១១ មុខវិជ្ជាជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។  

បើយោងតាមមជ្ឈមណ្ឌល KPTC បានឱ្យដឹងថាជំនាញទាំង ១១ នោះរួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ,  សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការកែច្នៃបន្លែ និងផ្លែឈើ, ការផលិតនំ, ការធ្វើម្ហូបខ្មែរ, សេវាកម្មអាហារ និងធុរកិច្ចភេសជ្ជៈ។  

ជាមួយគ្នានេះមជ្ឈមណ្ឌលក៏បានបញ្ជាក់ផងដែរថា​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ១,១៩៧នាក់ ដែលទទួលបានអាហារូបករណ៍លើ ១១មុខជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៨១៨នាក់។

  ជាមួយនឹងវគ្គ​សិក្សាថ្មី ដែលចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ​ យុវជនអាចទាក់ទង​សាកសួរព័ត៌មានបន្ថែមតាមរយៈ​ទូ​រ​សព្ទលេខ ០៩៧ ៧៧៤ ៧១៧៩/ ០១៦ ៧០៨ ២៦៩/ ០៩៧ ៩៧១ ៩១៦៨ ​​ឬអ​ញ្ជើញ​​មកទីតាំងរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៣៣ A ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ជាប់របងអនុវិទ្យាល័យសង្គមរាស្ត្រនិយម) ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,០១០កន្លែងលើមុខជំនាញចំនួន ១១ មុខវិជ្ជាជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com