ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ៖ ទីផ្សារការងារនាពេលអនាគត ត្រូវការកម្លាំងពលកម្មមានជំនាញពិតប្រាកដកាន់តែច្រើន
ថ្ងៃទី ៖ 01-09-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តាមការប៉ាន់ស្មានរបស់ក្រសួង ជំនាញបច្ចេកទេសនឹងមានតម្រូវការនៅក្នុងទីផ្សារការងារកាន់តែខ្ពស់ជាងមុនសម្រាប់ជំនាញដែលត្រូវយកមកបំពេញនៅក្នុងវិស័យធំៗ៣ រួមមានវិស័យ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដែលទាមទារឱ្យអ្នកដែលមានជំនាញពិតប្រាកដ មកបំពេញកម្លាំងពលកម្មនាពេលអនាគត។

ថ្លែងក្នុងកម្មវិធី កញ្ចក់ទិព្វ Podcast នៅយប់ថ្ងៃទី៣១ ខែសីហា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ « កម្រិតជំនាញនៅក្នុងទីផ្សារការងារ ទោះបីជានៅក្នុងវិស័យដដែលក៏ដោយ ប៉ុន្តែតម្រូវការកម្រិតជំនាញនឹងខ្ពស់ជាងមុន។ ៤-៥ឆ្នាំទៅមុខទៀត គឺយើងត្រូវការអ្នកមេកាត្រូនិក និងអ្នកដែលអាចសរសេរកម្មវិធីដែលអាចបញ្ជានូវខ្សែចង្វាក់ផលិតកម្ម»។

បើយោងតាមលោករដ្ឋមន្ត្រី បច្ចុប្បន្ន រោងចក្រជាច្រើនបានចាប់ផ្តើមជ្រើសរើសប្រើប្រាស់រ៉ូបូត ឬបង្វែរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលនេះបានបង្ហាញថា តម្រូវការជំនាញបច្ចេកទេស និងបច្ចេកវិទ្យាកំពុងមានការកើនឡើងខ្ពស់ជាងមុន នៅក្នុងទីផ្សារការងារដែលតែងតែត្រូវការអ្នកមានជំនាញពិតប្រាកដ ជាពិសេសអ្នកបច្ចេកទេសដែលអាចចូលរួមគ្រប់គ្រង ប្រតិបត្តិការ និងថែទាំខ្សែសង្វាក់ផលិតកម្មបែបស្វ័យប្រវត្តិកម្ម។

លោកបានបន្ថែមថា ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺជាកត្តាសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជួយឱ្យវិស័យធំៗទាំងបី អាចរក្សាបាននូវនិរន្តរភាព និងបន្តដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com