ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នរណាជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ?​
ថ្ងៃទី ៖ 31-08-2026, ដោយ​​ Admin , 29 Views
                     
ភ្នំពេញ : តើនរណាជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនៅពេលដែលអ្នកព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានកំពុងរីកសាយភាយយ៉ាងលឿន? សំណួរនេះបានប្រែក្លាយជាចំណុចសំខាន់នៅក្នុងវេទិកាតុមូលមួយដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាស្តីពី “ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ?” នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ចាប់ពីម៉ោង៩ ដល់ម៉ោង១១ព្រឹក នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកផ្តួចផ្តើមវេទិកានេះបានថ្លែងថា កិច្ចពិភាក្សាលើប្រធានបទនៃការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ ត្រូវបានធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការប្រើប្រាស់ភាសារបស់សាធារណជន។ ការផ្សព្វផ្សាយព័ត៌មានក្នុងល្បឿនលឿនតាមបណ្តាញឌីជីថល ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗទាក់ទងនឹងអក្ខរាវិរុទ្ធ វេយ្យាករណ៍ ការប្រើពាក្យ និងការបង្កើតពាក្យថ្មី។

វេទិកានឹងផ្តល់ឱកាសឱ្យអ្នកជំនាញភាសាខ្មែរ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ឬអ្នកធ្វើមាតិកាព័ត៌មាន ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមាន និងស្វែងរកវិធីធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរមានភាពត្រឹមត្រូវ និងស្របតាមស្តង់ដារ ខណៈដែលភាសាក៏ត្រូវបន្តវិវត្តស្របតាមសង្គម និងបច្ចេកវិទ្យា។

លោក ពុយ គា បានបន្ថែមថា «ការពិភាក្សានេះគួរពង្រីកលើសពីវិស័យសារព័ត៌មាន ព្រោះថា ការប្រើប្រាស់ភាសាខ្មែរគឺជាការទទួលខុសត្រូវរួមរបស់សង្គម រួមទាំង អ្នកនយោបាយ សិល្បៈ មន្ត្រីរាជការ អ្នកដឹកនាំស្ថាប័ន និងថ្នាក់ដឹកនាំជាតិ ដែលសារនិងសុន្ទរកថាទាំងអស់មានឥទ្ធិពលខ្លាំងលើសាធារណជន» ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com