ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សិស្សពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត ទទួលបានម៉ាស៊ីនកិនកាហ្វេ សម្ភារៈសេវាកម្មសម្អាងកាយ និងថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត សម្រាប់បង្កើតមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារ
ថ្ងៃទី ៖ 08-09-2026, ដោយ​​ Dara007 , 60 Views
                     
កំពតៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកម៉ាស៊ីនកិនកាហ្វេ ១ឈុត និងសម្ភារៈសេវាកម្មសម្អាងកាយ (សាឡន​) ១ឈុត ព្រមទាំងថវិកាចំនួន ៦លានរៀលក្នុងម្នាក់ៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត នាព្រឹកចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦​។  

ការប្រគល់ជូននេះធ្វើឡើងបន្ទាប់ពីសិស្សមកពីគ្រួសារវីរកងទ័ពពលី បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ផ្នែកឆុងកាហ្វេ និងដុតនំ ព្រមទាំងជំនាញសេវាកម្ម​សម្អាងកាយ ក្នុងរយៈពេល ៦ខែ ដោយទទួលបានការស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែចំនួន ១លានរៀលផងដែរ។ ការប្រគល់ថវិកា ម៉ាស៊ីនកិនកាហ្វេ និងសម្ភារៈសេវាកម្មសម្អាងកាយទាំងនេះធ្វើឡើងក្នុងគោលបំណងជួយឱ្យក្មួយៗ និងប្អូនៗជាសិស្សមកពីគ្រួសារវីរកងទ័ពពលីអាចចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯងផ្ទាល់ ជាមួយនឹងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលក្នុងកម្មវិធី TVET ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

  លោករដ្ឋមន្ត្រីបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារវីរកងទ័ពពលី ព្រមទាំងកងទ័ពនៅសមរភូមិមុខ៕  

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com