ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ដំណើរឆ្ពោះទៅការចងចាំថ្ងៃនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា្
ថ្ងៃទី ៖ 23-07-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្កហេតុ និងធ្វើសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើក យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាព និងព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងបន្តរីករាលដាលតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រោន។

ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាមិនបានស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពតៈ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទទួលបានថែទាំពីរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com