|
កម្ពុជាគោរពតាមគោលការណ៍របស់អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ
ថ្ងៃទី ៖ 11-09-2026, ដោយ Dara007 , 30 Views
ភ្នំពេញៈ កម្ពុជាគោរពតាមគោលការណ៍របស់អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ទោះប្រទេសណារិះគន់មីយ៉ាន់ម៉ា។
ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធភាពជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងបង្ហាញជំហរបស់កម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ាដែលដឹកនាំដោយ លោក មីន អោងឡាំ។ លោកថា ប្រទេសណារិះគន់មីយ៉ាន់ម៉ា មកលើលោក មីនអោងឡាំង គឺជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍របស់អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
បន្ថែមពីនោះទៀត អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា តាំងពីលោក មីនអោងឡាំង ត្រូវបានសភាបោះឆ្នោត រើសធ្វើជាប្រធានាធិបតី តើមានប្រទេសណាខ្លះ ដែលដកទូតចេញពីប្រទេសមីយ៉ាន់ម៉ា ដែលបង្ហាញការមិនទទួលស្គាល់? លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា បើសិនជាប្រទេសទាំងអស់នោះ នៅតែបន្ដធ្វើការងារសហការការទូត ជាមួយនឹងលោក មីនអោងឡាំង មានន័យថាម្ដេច ទទួលស្គាល់ ឬមិនទទួលស្គាល់៕
|