ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាបណ្ដេញជនជាតិថៃ ៣៦នាក់ ចេញពីកម្ពុជា
ថ្ងៃទី ៖ 24-07-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ កម្ពុជាបណ្ដេញជនជាតិថៃ ៣៦នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិជី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកវរសេនីយ៍ទោ ឆាយ ឆុន នាយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបញ្ជូនជនជាតិថៃពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)ចេញពីប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក សរុបចំនួន ៣៦នាក់ ក្នុងនោះស្រី ១៨នាក់ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍ក៏បានចែកទឹកសុទ្ធជូនពួកគាត់ពិសារគ្រប់ៗគ្នា ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បន្ទាយ​មាន​​ជ័យៈ ក្រុម​ហ៊ុន ស៊ិនគិ អ៊ឹម​ភើ​រៀល ខេមបូឌៀ​(Sunky Apparel Cambodia) ដែលស្ថិត​នៅតំបន់​សេ​ដ្ឋ​កិច្ចពិ​សេស​ខេត្ត​កំពង់​ឆ្នាំង និងរោង​ចក្រ​ផ្សេងៗ​ទៀត ដែល​​ស្ថិត​នៅ​ជុំវិញ​ខេត្ត​បន្ទាយ​មានជ័យ បាន​ទទួ​ល​យក​បង​ប្អូន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com