|
លោក នេត្រ ភក្រ្ដា ចែករំលែកភស្តុតាងការខូចខាតស្ពានហាល ជណ្តើរបុរាណ និងចម្លាក់ចំពោះការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ
ថ្ងៃទី ៖ 13-09-2026, ដោយ Dara007 , 19 Views
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឱ្យដឹងថា ទុកឱ្យភស្តុតាងជាអ្នកនិយាយ!
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ៖
ទី១- ៥៦២ ទីតាំងរបស់ប្រាសាទរងការខូចខាត
នេះមិនមែនជាការអះអាងទូទៅទេ។ របាយ ការណ៍កត់ត្រាការខូចខាតលើរចនាសម្ព័ន្ធប្រាសាទព្រះវិហារ សរុប ៥៦២ ទីតាំង៖ ១៤២ ទីតាំងពីការវាយប្រហារនៅខែកក្កដា ២០២៥ និង ៤២០ ទីតាំងពីការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃនាខែធ្នូ ២០២៥។ ការខូចខាតរាលដាលចាប់ពីគោបុរៈទី១ ដល់ទី៥ ស្ពានហាល និងជណ្តើរបុរាណ។
ទី២- ៦៥,៧៣៨ បំណែកថ្មត្រូវបានប្រមូលរួច ខណៈការងារមិនទាន់បញ្ចប់
ក្នុងដំណាក់កាលទី១ ក្រុមការងារបានប្រមូល ៦៥,៧៣៨ បំណែក ដាក់ក្នុង ២,៦០៧ ថង់។ ក្នុងនោះ ២៩,១៨៦ បំណែកជាថ្មមានក្បាច់ចម្លាក់ និង ៣៦,៥៥២ បំណែកជាថ្មគ្មានក្បាច់ចម្លាក់។ សំខាន់ជាងនេះទៅទៀត តួលេខនេះគ្រាន់តែបានមកពី ១៧០ Grid ក្នុងចំណោម ២៧០ Grid ប៉ុណ្ណោះ ដោយនៅសល់ ១០០ Grid ត្រូវបន្តប្រមូល៕
|