ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ការពលីរបស់អនុសេនីយ៍ឯក សួន រ៉ោន គឺជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុបម្រើជាតិ និងបូរណភាពទឹកដី
ថ្ងៃទី ៖ 31-05-2025, ដោយ​​ Dara007 , 72 Views
                     
ព្រះវិហារៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ការពលីរបស់អនុសេនីយ៍ឯក សួន រ៉ោន គឺជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា ក្នុងថ្ងៃនេះដែរ ខ្ញុំបានអមដំណើរលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ចូលរួមគោរពវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សួន រ៉ោន ដែលបានពលីជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨។ ឆ្លៀតក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងរូបខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពអនុសេនីយ៍ឯក សួន រ៉ោន។

ការពលីរបស់អនុសេនីយ៍ឯក សួន រ៉ោន គឺជាការបាត់បង់យោធិនដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោកសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអនុសេនីយ៍ឯក សួន រ៉ោន សូមឱ្យបានឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com