លោក កើត ឆែ ៖ មន្ត្រីបង្កើនស្វែងយល់អំពីខ្លឹមសារលិខិតបទដ្ឋានគតិយុត្តថ្មីនេះ រួមជាមួយនឹងឯកសារនិយាមនីតិវិធីប្រតិបត្តិ
ថ្ងៃទី ៖ 29-05-2025, ដោយ Dara007 , 48 Views
ភ្នំពេញៈ លោក កើត ឆែ ណែនាំឱ្យមន្ត្រីបង្កើនស្វែងយល់អំពីខ្លឹមសារលិខិតបទដ្ឋានគតិយុត្តថ្មីនេះ រួមជាមួយនឹងឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីឆ្លើយតបនៃកំណែទម្រង់ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុង «សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើជូនដល់មន្ត្រីទទួលបន្ទុកការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីខ្លឹមសារលិខិតបទដ្ឋានគតិយុត្តថ្មីនេះ រួមជាមួយនឹងឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីមានមូលដ្ឋានអនុវត្តការងារឱ្យបានល្អប្រសើរ និងទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងន័យចូលរួមចំណែកអនុវត្តនូវការដ្ឋានកំណែទម្រង់ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ គឺ «កែទម្រង់ រស់ មិនកែទម្រង់ ស្លាប់»៕
|