ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទំនាក់ទំនងកម្ពុជា-ជប៉ុន មិនប្រែប្រួល ដោយសាររឿងសមាជិកសភាជប៉ុនរិះគន់បញ្ហាប្រជាធិបតេយ្យនោះឡើយ
ថ្ងៃទី ៖ 01-06-2025, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន មិនប្រែប្រួល ដោយសាររឿងសមាជិកសភាជប៉ុនរិះគន់បញ្ហាប្រជាធិបតេយ្យនោះឡើយ ។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបង្ហាញអំពីលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា កាលពីពេលថ្មីៗនេះ សមាជិក សភា ជប៉ុន លោក ណាតូ សាកាគូឈិ បានរិះគន់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងបានជំរុញឱ្យ រដ្ឋាភិបាលជប៉ុន លើកឡើងអំពីបញ្ហានេះ ក្នុងពេលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អំឡុងទស្សនកិច្ច។ ពាកព័ន្ធនឹងការរិះគន់របស់ សមាជិកសភាជប៉ុននេះ កាលពីកន្លងទៅ អគ្គរាជទូតកម្ពុជានៅប្រទេសជប៉ុន លោក ទុយ រី ក៏បានផ្ញើលិខិតទៅតំណាងរាស្រ្តរូបនេះ ដើម្បីការពារមុខមាត់នៃប្រទេសកម្ពុជាផងដែរ ប៉ុន្តែត្រូវបាន លោក ណាតូ សាកាគូឈិ ចាត់ទុកថា ជាការប្រមាថចំពោះរូបលោកទៅវិញ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានពន្យល់ថា រឿងរ៉ាវទាំងនេះមិនត្រូវបានលើកឡើងឡើយ ក្នុងជំនួបរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា៖ លោកសួរថា តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនទេ ចម្លើយរបស់ខ្ញុំ គឺវាមិនអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ជប៉ុននោះទេ ផ្ទុយទៅវិញ ទស្សនកិច្ចនេះជាឱកាសសម្រាប់ឱ្យកម្ពុជា និងជប៉ុន ប្តេជ្ញាចិត្តរួមគ្នា ផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ រវាងគ្នាតាមរយៈកញ្ចប់ដើម្បីសេដ្ឋកិច្ចកម្ពុជា -ជប៉ុន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ រយៈពេល៥ ខែ ភ្ញៀវអន្តរជាតិជាង៥២ម៉ឺននាក់ បានលុយជាង ២៤លានដុល្លារ ចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com