ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ អំពាវនាវពលរដ្ឋ កុំស្លន់ស្លោចចំពោះថៃកំពុងរៀបចំលេណដ្ឋាន
ថ្ងៃទី ៖ 02-06-2025, ដោយ​​ Dara007 , 63 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋ កុំស្លន់ស្លោចចំពោះថៃកំពុងរៀបចំលេណដ្ឋាន នៅចំណុចបញ្ហាព្រំដែន។

ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា យើងបានដឹងថា គេកំពុងតែរៀបចំលេណដ្ឋាន រៀបចំនៅក្នុងដីអ្នកឯងរៀបចុះ តែសូមកុំមករៀបចំ លើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេ»។ ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវចំពោះប្រជាជនកម្ពុជា យកចិត្ដទុកដាក់ តាមដានអំពីសភាពការណ៍នេះ ប៉ុន្ដែសូមកុំស្លន់ស្លោ ហើយផ្ដល់ការគាំទ្រលើកទឹកចិត្ដ ចំពោះកងទ័ពនៅសមរភូមិមុខ។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអរគុណដល់សប្បុរសជនទាំងឡាយ ដែលបាននាំយកអំណោយ ទៅក្នុងទឹកដីកម្ពុជា ដើម្បីលើកទឹកចិត្ដកងទ័ព និងសួរសុខទុក្ខកងទ័ពផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ មានការប៉ះទង្គិចគ្នា។

ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែន ជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា អាល្លឺម៉ង់ ឯកភាពគ្នាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com