ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី អ្នកបញ្ជាកងទ័ពឱ្យចល័តទ័ពទៅជាយដែន ក្រោយផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ
ថ្ងៃទី ៖ 01-06-2025, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ សម្ដេចធិបតី អ្នកបញ្ជាកងទ័ពឱ្យចល័តទ័ពទៅជាយដែន ក្រោយផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ បើទោះបីកំពុងមមាញឹកខ្លាំងក្នុងការបំពេញទស្សនកិច្ចនៅក្រៅប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី៣១ ខែឧសភា លោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានថ្លែងថា ចាប់តាំងពីថ្ងៃផ្ទុះអាវុធ រហូតដល់មុនឡើងយន្ដហោះធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ ក្នុងរសៀលថ្ងៃទី៣១ ខែឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមដានរហូតការអភិវឌ្ឍសភាពការណ៍ទូទៅនៅជាយដែន ។

សម្ដេចផ្ទាល់តែម្ដងដែលជាអ្នកបញ្ជា (កងទ័ព) ពីតូក្យូ ប្រទេសជប៉ុន ឲ្យចល័តទ័ពទៅជាយដែន។ នេះជាការអនុវត្តផែនការបម្រុងរបស់កងទ័ព ក្នុងការត្រៀមការពារបូរណភាពទឹកដីកម្ពុជាយើង។ ហើយសភាពការណ៍ទូទៅក្នុងពេលនេះ វិលរកភាពស្ងប់ស្ងាត់វិញហើយ»។ លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, រហូតមកដល់ពេលនេះ ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅតំបន់មុំបី ទីដែលជាការប៉ះទង្កិចដោយអាវុធនោះ បានវិលត្រឡប់មករកសភាពធម្ម តាវិញហើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែជឿជាក់ និងផ្ដល់ទំនុកចិត្តដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ប្រទេសកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនៅតំបន់ព្រំដែន ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិជាធំ និងជាទិភាពបំផុត។ ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

សម្ដេចបញ្ជាក់ដែរថា គណៈកម្មាធិការព្រំដែន នឹងដោះស្រាយដោយជួបគ្នានៅចុងខែមិថុនា ខាងមុខនេះ ដើម្បីធ្វើការចរចារបន្ថែមទៀត។ សូមបញ្ជាក់ថា ហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បណ្ដាលឲ្យទាហានកម្ពុជាម្នាក់ពលី។ ភ្លាមៗក្រោយការប៉ះទង្កិច កិច្ចចរចារវាងភាគីកម្ពុជា-ថៃ បានធ្វើឡើងជាបន្ដបន្ទាប់ និងតាមឋានានុក្រម ខណៈការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងហេតុការណ៍អាក្រក់ណាមួយ ក៏ត្រូវធ្វើឡើងព្រមគ្នាដែរ តាមរយៈការចល័តទ័ពទៅតំបន់ដែលប៉ះទង្កិច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ រយៈពេល៥ ខែ ភ្ញៀវអន្តរជាតិជាង៥២ម៉ឺននាក់ បានលុយជាង ២៤លានដុល្លារ ចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com