ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 71 Views
                     
ជប៉ុនៈ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។

លោកប្រធានក្រុមប្រឹក្សាក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពការងាររបស់ក្រុមប្រឹក្សា ដែលផ្តោតសំខាន់លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។

លោកប្រធានក្រុមប្រឹក្សាមានជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចបវរធិបតី មកកាន់ប្រទេសជប៉ុននាពេលនេះ, ទំនាក់ទំនងកម្ពុជា-ជប៉ុន​ នឹងកាន់តែត្រូវបានជំរុញបន្ថែមទៀត ហើយក្រុមប្រឹក្សាក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សា និងសហការី។

សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសេដ្ឋកិច្ច ដែលក្រៅពីទំនាក់ទំនងលើផ្នែកនយោបាយ និងសន្តិសុខ, ការទូតសេដ្ឋកិច្ច គឺជាកត្តាសំខាន់ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួន នៅពេលដែលទំនាក់ទំនងនយោបាយជួបប្រទះបញ្ហា។

សម្តេចបវរធិបតីក៏បានរំឭកអំពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងនៅកម្ពុជា នៅចុងឆ្នាំ១៩៩៨។

សម្តេចបានបញ្ជាក់ថា មុំមួយនៃយុទ្ធសាស្ត្រត្រីកោណ គឺការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក​ ដូចជា​៖ ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ សមាជិកពេញសិទ្ធិអាស៊ាន ជាដើម។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពី គោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា​ គឺនយោបាយការទូតសេដ្ឋកិច្ច ដែលជាគោលនយោបាយបើកចំហ, ស្វាគមន៍ការវិនិយោគ និងធុរកិច្ច ពីគ្រប់បណ្តាប្រទេស ហើយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ក្នុងខណៈដែលពិភពលោកកំពុងមានការប្រែប្រួលឥតឈប់ឈរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com