ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ រំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨
ថ្ងៃទី ៖ 29-05-2025, ដោយ​​ dara007 , 38 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ដែលមានយុទ្ធសាស្រ្ដ២ ទី១៖ ប្រាប់ទៅពិភពលោកថា អ្នកឯងកំពុងវ៉ៃចូលដីកម្ពុជា ទី២៖ ឱ្យកងទ័ពថៃស្តើងដើម្បីវ៉ៃស្កាត់ក្នុងទឹកដីកម្ពុជា។

តាមរយៈវីដេអូមួយ ថ្លែងការណ៍ពិសេសពីស្ថាប័នព្រឹទ្ធសភា សម្តេចបានរំលឹកថា ពេលនោះ មានមេទ័ពថៃម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន ដែលពិបាកក្នុងការវាយលុកចូល។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្របញ្ជាទ័ពបែបនេះ នឹងត្រូវវាយផ្តាច់ដោយកងទ័ពកម្ពុជាតែម្តង ហើយមិនអាចទទួលបានជោគជ័យឡើយ។ 

សម្តេចតេជោ បានលើកឡើងថា «(មេទ័ពថៃ)ថា យើងត្រូវតែវ៉ៃៗៗ វ៉ៃយកអង្គរវត្ត រួចហើយ ចាំដោះដូរជាមួយប្រាសាទព្រះវិហារ សម្តេចតេជោបានបញ្ជាទៅកងទ័ព ទៅ ប៉ុល សារឿន ប្រាប់ថា សម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំបីចូលមកដល់តាមាន់ តាក្របី អូស្មាច់ ត្រូវទប់ឱ្យជាប់ នៅកន្លែងហ្នឹង ដាច់ខាតអត់ឱ្យចូលទេ ប៉ុន្តែបើហ៊ានវ៉ៃខាងថ្មពួក វ៉ៃខាងប៉ោយប៉ែត បើគេចង់ចូល បើកឱ្យចូលមក»។ 

សម្តេចបានបង្ហាញពីយុទ្ធសាស្ត្រ ហេតុអ្វីបានជាត្រូវបើកឱ្យចូល ទី១៖ បញ្ជាក់ថា អ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយ ឱ្យពិភពលោកបានឃើញ ទី២៖ កងទ័ពកាលណា នៅមិនទាន់ពង្រាយទេ កងទ័ពនៅក្រាស់ ប៉ុន្តែកាលណាពង្រាយភ្លាម គឺកងទ័ពដូចខ្សែយឺតអីចឹង កងទ័ពថៃត្រូវស្តើង បើស្តើងកងទ័ពយើង ត្រូវវ៉ៃកាត់ចូលតែម្តង»។ 

សម្តេចបានថ្លែងថា មេបញ្ជាការថៃ ដែលចង់វ៉ៃយកអង្គរវត្តដូរជាមួយប្រាសាទព្រះវិហារនេះ មិនស័ក្តិសមជាមេទ័ពទេ ប៉ុន្តែបើសិនជាមេទ័ពនោះហ៊ានវ៉ៃមែននោះ នឹងចូលក្នុងយុទ្ធសាស្ត្ររបស់សម្តេចតែម្តង គឺអនុញ្ញាតឱ្យចូល ដើម្បីគោលដៅ២យ៉ាង ទី១៖ ប្រាប់ទៅពិភពលោកថា អ្នកឯងកំពុងវ៉ៃចូលដីកម្ពុជា ទី២៖ ឱ្យកងទ័ពថៃស្តើងដើម្បីវ៉ៃស្កាត់ក្នុងទឹកដីកម្ពុជា។ ទោះជាយ៉ាងនេះក្តីសម្តេចបានរំលឹកថា ទោះបីជាជម្លោះ៤ឆ្នាំ ក៏យើងមិនបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតទេ។ 

ការប្រយុទ្ធគ្នាពេលនោះ នៅត្រឹងត្រឹមវត្តកែវសិក្ខាគិរីស្វរៈ និងប្រាសាទព្រះវិហារ ប៉ុន្តែឆ្នាំ២០១១ បានរីករាលដាលមកដល់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ 

សម្តេចបញ្ជាក់ថា៖ កម្ពុជាត្រូវបម្រុងទុកនូវការឡើងកងទ័ពរបស់យើង នៅកម្លាំងខ្លាំង មិនខ្លាំងហួសហេតុទេ ប៉ុន្តែត្រៀមបម្រុងក្រែងញាក់ឆ្វេងវ៉ៃស្តាំ យើងមិនប្រហែសទេ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com