ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស នៅកម្ពុជា
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 56 Views
                     
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថានបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ និងមានក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន និងសហការី សាជាថ្មីម្តងទៀត។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការ​សិក្សាសមិទ្ធិលទ្ធភាពនេះ។

ជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍ SEZ​នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com