ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ៖ ពលរដ្ឋត្រូវជឿជាក់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍ជាមួយភាគីថៃ
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍ជាមួយភាគីថៃ ដោយកុំជឿតាមការផ្សព្វផ្សាយនៅតាមបណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។

ថ្លែងសារពិសេស តាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថាប័នព័ត៌មាននានា ជូនដល់ជនរួមជាតិកម្ពុជាទាំងអស់អំពីសភាពការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍ ជាពិសេស លើការចរចាជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា អ្វីដែលអាក្រក់បំផុត គឺព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ និងខូចខាតផលប្រយោជន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ បំណងប្រាថ្នារបស់សម្តេចតេជោ គឺចង់បានតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ចុងបញ្ចប់ សម្តេចតេជោ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានអំពាវនាវដល់ ក្រសួង-ស្ថាប័ន ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពដែលនៅជួរមុខ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com