ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 31 Views
                     
ជប៉ុនៈ សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ 

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិសាអាហារពេលព្រឹកការងារ ជាមួយ គណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ,(JCPFL), ដឹកនាំដោយលោកស្រី OBUCHI Yuko ដែលជាសមាជិករដ្ឋសភា និងជាប្រធាននៃJCPFL នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឱកាសទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចបវរធិបតី ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ។

លោកស្រី OBUCHI Yuko បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបជាមួយសម្តេចបវរធិបតី និងក៏បានរំឭកដែរនូវតួនាទីរបស់ឪពុកលោកជំទាវ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន និងដែលធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា, ពិសេសលើវិស័យបោសសម្អាតមីននៅកម្ពុជា ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានJCPFL លោកស្រីមានមោទនភាពណាស់ ដោយអាចធ្វើកិច្ចការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដូចលោកឪពុកដែរ។

លោកស្រី OBUCHI Yuko និងទាំងបណ្តាប្រតិភូគ្រប់រូប នៃសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា សុទ្ធតែបានកោតសរសើរចំពោះការអភិវឌ្ឍនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រី OBUCHI Yuko  និងសមាជិកគណៈប្រតិភូទាំងអស់នៃJCPFL បានប្តេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ 

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងកោតសរសេីរ និង អរគុណ JCPFL ដែលកន្លងមក ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន។

សម្តេចបវរធិបតីក៏បានរំឭកដែរ នូវជំនួបជាច្រើនលើករវាង សម្តេចបវរធិបតី និងសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជាJCPFL នាពេលកន្លងមក ។ សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា សម្តេចធ្លាប់បានអញ្ជើញមកប្រទេសជប៉ុនជាច្រើនលើក ពិសេសក្នុងតំណែងជាមេទ័ពជើងគោក តែលើកនេះ គឺជាដំណើរទស្សនកិច្ចការងារផ្លូវការលើកទី១ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី OBUCHI Yuko និងគណៈប្រតិភូ JCPFL ក៏បានគោរពជូនពរ សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ប្រកបដោយផ្លែផ្កា ក្នុងដំណេីរទស្សនកិច្ចការងារផ្លូវការ ក្នុងប្រទេសជប៉ុន នាពេលនេះ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com