រយៈពេល៥ ខែ ភ្ញៀវអន្តរជាតិជាង៥២ម៉ឺននាក់ បានលុយជាង ២៤លានដុល្លារ ចូលទស្សនារមណីយដ្ឋានអង្គរ
ថ្ងៃទី ៖ 02-06-2025, ដោយ Dara007 , 54 Views
សៀមរាបៈ រយៈពេល៥ ខែ ភ្ញៀវអន្តរជាតិជាង៥២ម៉ឺននាក់ បានលុយជាង ២៤លានដុល្លារ ចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែល បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។
ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ក្នុងរយៈពេល៥ខែនេះ មានចំនួន ១១ ៤៩៩ នាក់ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។ ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥ ៥២០ដុល្លារ។
ការ លក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ មានចំនួន ៥៧០នាក់ ទទួលបាន២ ៨៥០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២ ៩១៨ដុល្លារ ៕
|