ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី ណែនាំឱ្យគ្រប់បណ្តាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍទាក់ទាញទេសចរថ្មីៗ
ថ្ងៃទី ៖ 25-08-2026, ដោយ​​ Dara007 , 40 Views
                     
ក្រចេះៈ សម្ដេចធិបតី ណែនាំឱ្យគ្រប់បណ្តាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍទាក់ទាញទេសចរថ្មីៗ ដើម្បីបង្កើនការចាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្ដឱ្យបានច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវចំនួន៣ខ្សែ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តក្រចេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យថ្នាក់ដឹកនាំតាមបណ្តាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងរៀបចំព្រឹត្តិការណ៍នានា ដើម្បីបង្កើនភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរ។

«សម្ដេចធិបតី នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ ហើយត្រូវមានផាសុខភាព សោភ័ណភាព ស្អាត និងមានភាពទាក់ទាញគេមកហើយពីគ្រប់ទិសទី។»

ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ថា ការរៀបចំ និងអភិវឌ្ឍតំបន់ទេសចរឱ្យមានសោភ័ណភាព ស្អាត និងមានភាពទាក់ទាញ គឺជាមូលដ្ឋានសំខាន់ ក្នុងការជំរុញវិស័យទេសចរ និងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។

សម្ដេចធិបតី ក៏បានលើកឧទាហរណ៍ពីខេត្តសៀមរាប ដែលថ្មីៗនេះមានទេសភាព «Matcha Strawberry» ដែលបង្កើតឡើងដោយបាតុភូតធម្មជាតិ ពោលគឺស្លឹកឈើជ្រុះមកជាមួយពណ៌ក្រហម និងបៃតង ធ្វើឲ្យមានទេសភាពស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើតជាបទពិសោធន៍ថ្មីសម្រាប់ការកម្សាន្ត។ ទេសភាពនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅលេងកម្សាន្ដផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ក្រចេះៈ សម្ដេចធិបតី ណែនាំឱ្យគ្រប់បណ្តាខេត្តនានា ខិតខំបង្កើត និងអភិវឌ្ឍទាក់ទាញទេសចរថ្មីៗ ដើម្បីបង្កើនការចាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្ដឱ្យបានច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com