ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ Tan Sri Dato' Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងម៉ាឡេស៊ី។
លោកក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នាហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ព នៃប្រទេសទាំងពីរ។
លោកក៏បានជជែកជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹងបន្ថែមទៀតនូវកិច្ចការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក ទាក់ទងដែលលើកឡើងទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ដោយសម្ដេចបានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។
សម្ដេចបន្តថាទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ នៅក្នុងជំនួបនោះ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាផ្នែកនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និយាយជារួម ហើយនិយាយដោយឡែក គឺនៅក្នុងកិច្ចសហប្រតិបត្តិការ នៃកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរផងដែរ៕