ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កូរ៉េខាងត្បូងដកបម្រាមធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅកម្ពុជា
ថ្ងៃទី ៖ 11-07-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ សាធារណរដ្ឋកូរ៉េ បានដកបម្រាមធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅកម្ពុជា ដោយសារស្ថានភាពសន្តិសុខមានភាពប្រសើរឡើង នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថយកម្រិតការព្រមានការធ្វើដំណើរសម្រាប់តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងក្រុងបាវិត និងប៉ោយប៉ែត ពីកម្រិតទី៤ ដែលជាកម្រិតព្រមានខ្ពស់បំផុត មកកម្រិតទី៣ ដែលណែនាំឱ្យពលរដ្ឋកូរ៉េខាងត្បូងចាកចេញពីតំបន់ទាំងនោះ។ បម្រាមធ្វើដំណើរនេះ បានចូលជាធរមានតាំងពីខែតុលា ឆ្នាំ២០២៥។

ក្រសួងបានបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពសន្តិសុខមានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយករណីបទល្មើសពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េខាងត្បូងនៅកម្ពុជា បានថយចុះ ៩៤ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមច្បាប់ស្តីពីលិខិតឆ្លងដែនរបស់កូរ៉េខាងត្បូង ពលរដ្ឋដែលធ្វើដំណើរចូល ឬស្នាក់នៅក្នុងតំបន់ដែលស្ថិតក្រោមបម្រាមធ្វើដំណើរ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល អាចប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌ និងវិធានការរដ្ឋបាល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​បង្ហាញថា ​ចាប់ពីខែមករា ​ដល់​ខែ​មិថុនា ឆ្នាំ ​២០២៦ ​កម្ពុជា​ នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ ​មាន​តម្លៃ​១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩,៥% ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com