ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើស Online Scamsមួយទីតាំង និងឃាត់ខ្លួនមនុស្សបានចំនួន០២នាក់
ថ្ងៃទី ៖ 26-08-2026, ដោយ​​ Dara007 , 37 Views
                     
បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្កែមអនឡាញ មួយកន្លែង ស្ថិតនៅភូមិ/ឃុំ /ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន ០២នាក់: ‎១/ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ឃុំ/ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។ ‎២/ឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន : ១/កុព្យូទ័រចំនួន 0២គ្រឿង។ ២/ទូរស័ព្ទចំនួន០២គ្រឿងរួមមាន៖ ១.​ IPhone ១៥pro max ពណ៌ខ្មៅ ចំនួន ១គ្រឿង ​ ២.​ IPhone ១៤pro max​ ពណ៌ខ្មៅ ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com