ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទស្សនកិច្ចរបស់មេដឹកនាំកំពូលកម្ពុជា នៅប្រទេសចិនជាកម្លាំងចលករថ្មីមួយទៀត
ថ្ងៃទី ៖ 15-07-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នៅប្រទេសចិនជាកម្លាំងចលករថ្មីមួយទៀត ដើម្បី ជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការ ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើក កម្ពស់ ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និង ការកសាង សហគមន៍ វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ប្រាប់អ្នកសារព័ត៌មាន អំពីដំណើរអញ្ជើញ បំពេញទស្សនកិច្ចការងារនៅប្រទេសចិន របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅ អាកាសយានដ្ឋាន អន្តរជាតិ តេជោ លោក មាស សុភ័ណ្ឌ ប្រធាន ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថាតប តាមការអញ្ជើញ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង ដឹកនាំ គណៈប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាល អញ្ជើញ បំពេញ ទស្សនកិច្ច ការងារ នៅប្រទេសចិន ចាប់ ពីថ្ងៃ ទី ១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ទស្សនកិច្ច ការងារ នេះ គូស បញ្ជាក់ ពី ការប្តេជ្ញា រួមគ្នា រវាងកម្ពុជា និងចិន ក្នុងការ ធ្វើឱ្យ កាន់តែ ស៊ីជម្រៅ នូវចំណង មិត្តភាព ដ៏យូរអង្វែង និងជំរុញ កិច្ច សហប្រតិបត្តិការ ដែល ផ្តល់ ផល ប្រយោជន៍ ទៅវិញទៅមក។

ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បី ជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការ ភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ លើក កម្ពស់ ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និង ការកសាង សហគមន៍ វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងអញ្ជើញចូលរួម ថ្លែង សុន្ទរកថា ក្នុងពិធីបើកសន្និសីទ បញ្ញាសិប្បនិម្មិត ពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាព ជាដៃគូក្នុង ក្របខ័ណ្ឌ បញ្ញាសិប្បនិម្មិត ដើម្បី អនាគតកាន់ តែ ត្រចះត្រចង់» នៅ ទីក្រុង សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

លោកបន្ដថា សម្តេចធិបតី នឹងជួបសម្តែង ការគួរសម ចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន និង ជួបពិភាក្សា ទ្វេភាគី ជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។

បន្ថែម ពីកម្មវិធី ខាងលើ, សម្ដេចធិបតី ក៏នឹង ទទួល ជួប តំណាង ធុរជនចិន សំខាន់ៗ ជាច្រើន ផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានរំលេច ផងដែរថា គណៈប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាល ដែល អញ្ជើញ អមដំណើរ សម្ដេចធិបតី នាឱកាសនោះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

លោកបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាល កម្ពុជា ធ្វើ មាតុភូមិ និវត្តន៍ មកកាន់ ព្រះរាជាណាចក្រកម្ពុជា វិញ នៅថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាង មុខ នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com