ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរាជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធដំណាក់កាលទី២
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 33 Views
                     
សៀមរាបៈ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដើម្បីលើកតម្លៃស្រះនេះឱ្យមានសោភ័ណភាពឡើងវិញ។

លោក អ៉ិត ស្រេង បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមពីខែមិថុនា មក។ គម្រោងបន្តជួសជុលកាំជណ្តើរខាងជើង និងជណ្តើរខាងត្បូង ខណៈដែលដំណាក់កាលទី១ បានជួសជុលជណ្តើរខាងកើត នៃស្រះខាងលិចប្រាសាទនាគព័ន្ធ។ ចំពោះស្ថានភាពនៃការខូចខាត លោក អ៉ិត ស្រេង បានរៀបរាប់ថា គឺដោយសារកត្តាធម្មជាតិ និងកត្តាអាយុកាល។ ទឹកភ្លៀងជាមូលហេតុចម្បងដែលបានហូរច្រោះច្រាំងស្រះ ដែលបណ្តាលឱ្យថ្មស្រុត រលុះធ្លាក់ចូលទឹកស្រះ រហូតធ្វើឱ្យថ្មទាំងនោះពុកផុយ ដែលភាគច្រើនពិបាកយកមកជួសជុលប្រើប្រាស់ឡើងវិញ។

គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ គម្រោងជួសជុលនេះបានរៀបចំគ្រឹះកាំថ្មបាយក្រៀមបានចំនួន២កាំ និងបន្តរៀបថ្មភក់កាំទី៥ដែលជាថ្មភក់។

លោក អ៉ិត ស្រេង បានបញ្ជាក់ថា កាំជណ្តើរស្រះខាងលិចប្រាសាទនាគព័ន្ធ មានចំនួន៧កាំ គឺកាំគ្រឹះថ្មបាយក្រៀមចំនួន២ និង៥កាំទៀតជាថ្មភក់។

គួររំឭកដែរថា មុននឹងដំណើរការជួសជុលស្រះទឹកខាងលិចប្រាសាទនាគព័ន្ធ គឺក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ត្រូវការដឹកជញ្ជូនថ្មពីច្រាំងបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ។ ក្រុមការងារបានប្រើទូកជាមធ្យោបាយដឹកថ្ម១ដុំៗដោយមានការលំបាក និងត្រូវការបច្ចេកទេសខ្ពស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com