ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនជនជាតិចិន និងវៀតណាម៤ នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
ថ្ងៃទី ៖ 21-08-2026, ដោយ​​ Dara007 , 2 Views
                     
ត្បូងឃ្មុំៈ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញចម្រុះបានបន្តចុះអនុវត្តការងារយ៉ាងសកម្ម។

ប្រតិបត្តិការនេះរួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល និងឃ្លាំង ចំនួន ០៥ទីតាំង ដែលមានចំនួន ៦៧បន្ទប់ នៅក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ជាលទ្ធផលនៃការត្រួតពិនិត្យ កម្លាំងចម្រុះបានធ្វើរដ្ឋបាលលើជនបរទេសចំនួន ២០នាក់ (ស្រី ៤នាក់) ហើយបានរកឃើញជនបរទេសម្នាក់គ្មានលិខិតឆ្លងដែន។

ជាមួយគ្នានេះ ក៏បានឃាត់ខ្លួនជនបរទេសចំនួន ០៤នាក់ រួមមានជនជាតិចិន ០២ នាក់ និងជនជាតិវៀតណាម ០២ នាក់ (ស្រី) ដែលពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំងបួននាក់ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ និងត្រួតពិនិត្យស្វែងរកទីតាំងដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅក្នុងភូមិសាស្ត្រទាំង ០៧ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ។ ទន្ទឹមនឹងនេះ ក៏បន្តធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com