ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការពាក់អាវពោងសុវត្ថិភាព ពេលធ្វើដំណើរតាមផ្លូវទឹក ជួយកាត់បន្ថយហានីភ័យ និងការស្លាប់
ថ្ងៃទី ៖ 21-08-2026, ដោយ​​ Dara007 , 12 Views
                     
កណ្ដាលៈ ការពាក់អាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយហានីភ័យ និងការស្លាប់ បណ្តាលមកពីការលង់ទឹក។​ អ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអស់ គួរពាក់អាវពោងជាស្រេចពេលចុះយានជំនិះផ្លូវទឹក មិនថាផ្លួវជិត ផ្លូវឆ្ងាយ អ្នកចេះហែលទឹក ឬមិនចេះហែលទឹក។

   ចំពោះអ្នកមិនចេះហែលទឹក អាវពោងធ្វើឲ្យរាងកាយអ្នកកំពុងលង់ទឹកអណ្តែត រក្សាក្បាលនិងមុខឲ្យនៅលើផ្ទៃទឹក បង្ការការឈ្លក់ទឹកនិងថប់ដង្ហើម។ ការនេះធ្វើឲ្យអ្នកសង្រ្គោះងាយរកឃើញអ្នកកំពុង់លង់ទឹក និងសង្រ្គោះជីវិតទាន់ពេលវេលា។           ចំពោះអ្នកចេះហែលទឹកស្រាប់ នៅពេលលង់ទឹក អាចប្រឈមនឹងការប្រឹងហែល ទប់ទល់នឹងចរន្តទឹកហូរ ឬការបោកខ្ទប់របស់រកធំៗជាដើម។

ការពាក់អាវពោងកាត់បន្ថយភាពនឿយហត់ពេលប្រឹងហែលទឹក និងភាពស្លន់ស្លោបាត់ម្ចាស់ការ។           ដូចនេះ ក្នុងពេលធ្វើដំណើរតាមទឹកពេលមានភ្លៀង ខ្យល់ រលកធំៗឬទឹកហូរខ្លាំង តាមសមុទ្រ បឹងឬទន្លេធំៗ តាមទូកកំសាន្តតូចៗ អ្នកធ្វើដំណើរត្រូវពាក់អាវពោងជាចាំបាច់ ដើម្បីសុវត្ថភាពទាំងអស់គ្នា។       

    ការលង់ទឹកអាចបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ ដែលជាការឈឺចាប់បំផុតសម្រាប់គ្រួសារ។ វាក៏អាចបណ្តាលឲ្យប៉ះពាល់ខួរក្បាល និងបណ្តាលឲ្យមានពិការភាព បន្ថែមបន្ទុកសម្រាប់គ្រួសារ បាត់បង់ចំណូល ដែលបន្សល់នូវការសោកស្តាយអស់មួយជីវិត។           ការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈ គួរឲ្យកត់សម្គាល់មួយ នៅទូទាំងតំបន់អាស៊ី​ប៉ាស៊ីហ្វិក និងបានឆក់យកជីវិតមនុស្សច្រើនជាង៨៣ ៥០៨នាក់​ ជារៀង​រាល់​ឆ្នាំ។ នៅកម្ពុជា ការលង់ទឹក​មាន​អត្រាប្រមាណ៧.៦ ក្នុងចំណោមមនុស្ស ១០០ ០០ នាក់ ខ្ពស់ជាងអត្រាមធ្យមសកល ៣.៨ និងអត្រា​មធ្យម​ក្នុងតំបន់ ៤.៣។​   

       “គ្រោះថ្នាក់កើតឡើងដោយសារការលង់ទឹក អាចបង្ការបាន ប៉ុន្តែគួរឲ្យសោកស្តាយ ការធ្វើដំណើរតាមផ្លូវទឹកកន្លង មិនសូវបានពាក់អាវសុវត្ថិភាពទេ រួមទាំងអ្នកមិនចេះហែលទឹក និងកុមារតូចៗដែរ”។ នេះជាការកត់សម្គាល់របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការសុខភាពកម្ពុជា។     

     ចំណែកលោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី (Dr. ADA MOADSIRI) តំណាងអង្គការសុខភាពពិភពលោក បានបន្ថែមថា “នៅកម្ពុជា ការលង់ទឹកប្រមាណ៨០% កើតមានចំពោះអ្នកធ្វើដំណើរតាមផ្លូវទឹក ដែលមានអាយុក្រោម៥០ឆ្នាំ ដែលជាវ័យផលិតផលសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត”។       

   លោកឡេ សុវណ្ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ​ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការីបានចុះចែកអាវពោងសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមផ្លូវទឹក នៅស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងបានអំពាវនាវឲ្យមានការពាក់អាវសុវត្ថិភាពពេលធ្វើដំណើរតាមផ្លួវទឹក “ម្ចាស់នាវា ម្ចាស់កំពង់ចម្លង និងប្រតិបត្តិករដឹកជញ្ជូនទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរជាចម្បង។ សូមកុំឧ្យអាយុជីវិតបងប្អូនយើងបាត់បង់ដោយសារការធ្វេសប្រហែស”។​    

      គ្រោះថ្នាក់បណ្តាលមកពីការលង់ទឹក អាចបង្ការកុំឲ្យកើតឡើងបាន ដោយអនុវត្តតាមគោលការណ៍សុវត្ថិភាពពេលធ្វើដំណើរតាមទឹក។ ការពាក់អាវពោងសុវត្ថិភាព គ្រប់ពេលធ្វើដំណើរតាមផ្លូវទឹក ទាំងអ្នកមិនចេះហែលទឹក និងអ្នកចេះហែលទឹក រួមចំណែលកាត់ន្ថយនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលមកពីការលង់ទឹក។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com