ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនមនុស្ស៧ សង្ស័យបទល្មើស Online Scams នៅខណ្ឌចំការមន
ថ្ងៃទី ៖ 21-08-2026, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ២ទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ រួមជាមួយការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទីតាំងទី១ ស្ថិតនៅបុរីរីវើរ៉ា កោះពេជ្រ ផ្ទះលេខ I50 សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិខ្មែរចំនួន ០៣នាក់ (ប្រុស) និងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ All-in-One ចំនួន ២០៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១,៥៥០គ្រឿង, ម៉ូនីទ័រចំនួន ០៣គ្រឿង, ស៊ីភីយូ ០៣គ្រឿង និងស៊ីមកាតបរទេសមួយចំនួនធំរាប់ម៉ឺនស៊ីម។

ចំណែកនៅទីតាំងទី២ ស្ថិតនៅបុរីដាយមិនវ័ន ផ្ទះលេខ S55 សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី ០១នាក់) ដែលមាន ២សញ្ជាតិ រួមមានជនជាតិចិន ០៤នាក់ (ស្រី ០១នាក់) និងជនជាតិខ្មែរ ០៣នាក់ (ប្រុស)។ វត្ថុតាងដែលដកហូតបានរួមមាន កុំព្យូទ័រ All-in-One ចំនួន ៣១គ្រឿង, Laptop ចំនួន ០២គ្រឿង, ម៉ូនីទ័រ ០៣គ្រឿង និងទូរស័ព្ទដៃ ចំនួន ២១១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

រដ្ឋបាលខណ្ឌចំការមនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ប្រសិនបើមានសង្ស័យអំពីសកម្មភាពមិនប្រក្រតី ឬបទល្មើសបច្ចេកវិទ្យាណាមួយនៅក្នុងមូលដ្ឋានរបស់លោកអ្នក ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរឡើង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com