ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៧ខែ កម្ពុជានាំចេញសំបកកង់រថយន្តបានជាង ១,២០០លានដុល្លារ
ថ្ងៃទី ៖ 24-08-2026, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្តមានតម្លៃជាប្រាក់ចំនួន ១,២៦២ លានដុល្លារអាមេរិក កើនឡើង ៥០២ លានដុល្លារអាមេរិ ឬស្មើនឹង ៦៦,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានចំនួន ៧៦០លានដុល្លារអាមេរិក។ លោកកត់សម្គាល់ឃើញថា ឧស្សាហកម្មសំបកកង់រថយន្តរបស់កម្ពុជាត្រូវបានទទួលស្គាល់នៅលើទីផ្សារពិភពលោក ដែលមានចំណែកទីផ្សារប្រមាណ ៥,៩៧ ភាគរយនៃការនាំចេញសរុប។

ជាមួយគ្នានេះ លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវសំបកកង់រថយន្តម៉ាក សៃលុន នៅកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ ក្រុមហ៊ុនលោកបាននាំចេញសំបកកង់រថយន្តទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤លានគ្រាប់ កើនឡើង ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១០លានគ្រាប់។ គ្រាន់តែក្រុមហ៊ុន សៃលុន មួយបាននាំចេញសំបកកង់រថយន្ត សម្រេចបានទឹកប្រាក់សរុបជាង ៦០០ លានដុល្លារអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃការនាំចេញសរុប។

លោក បន្ថែមថា មកដល់ពេលនេះ សំបកកង់រថយន្តផលិតដោយក្រុមហ៊ុនលោកបាននាំចេញទៅកាន់ ៨៤ ប្រទេសនៅលើពិភពលោក ក្នុងនោះ ទីផ្សារថ្មីៗ មានចំនួន ២៥ ប្រទេស រួមមាន ស៊ុយអែត (ធំជាងគេ) ប៊ុលហ្គារី ន័រវែស អេស្តូនី ដែលជាទីផ្សារចម្បងជាងគេក្នុងចំណោម ២៥ប្រទេស។ ចំណែកទីផ្សារដែលមានស្រាប់ រួមាន សហរដ្ឋអាមេរិក, កាណាដា, បារាំង, ប្រស៊ីល, អ៊ីតាលី, អូស្រាលី, និងប្រទេសផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជានាំចេញសំបកកង់បានប្រមាណ ១,៣៨០ លានដុល្លារ ក្នុងឆ្នាំ២០២៥ កើន ៥៧.៨៦% ពីប្រមាណ ៨៧៤លានដុល្លារក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តយ៉ាងតិច ៨ កំពុងប្រតិបតិការ និងបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកចំនួន ១៦០,០០០តោន ក្នុង១ឆ្នាំ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញសំបកកង់រថយន្តបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក កើនឡើង ៦៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com