ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មី ចំនួន ៣ ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែរហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ចនិងអភិវឌ្ឍន៍ធនធានមនុស្ស
ថ្ងៃទី ៖ 21-08-2026, ដោយ​​ Dara007 , 6 Views
                     
លោក ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មី ចំនួន ៣ ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែរហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ចនិងអភិវឌ្ឍន៍ធនធានមនុស្ស ភ្នំពេញៈ លោក ស សុខា បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីទាំង៣នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាត ពោលគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យលេចចេញជាលទ្ធផលជាក់ស្តែងនៅលើទីលានការងារ។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រកាស ចំនួន ៣ រួមមាន៖ ទី១. ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ទី២. ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងទី៣.ប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញប្រកាសទាំង៣នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតរបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន ក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស ឱ្យឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ កិច្ចការកំណែទម្រង់ធនធានមនុស្សនេះ ក៏បានស្តែងចេញយ៉ាងប្រាកដនិយម ស្របតាមទស្សនវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកមនុស្ស ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះនានា នៃយុទ្ធសាស្ត្របញ្ចកោណ។

លោកបញ្ជាក់ថា ការកសាងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការរៀបចំមន្ត្រីបន្តវេន ឱ្យមានប្រព័ន្ធច្បាស់លាស់ គឺជាកត្តាគន្លឹះដ៏មានប្រជាប្រិយភាព និងជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពបំពេញភារកិច្ចស្នូល នៅតាមគ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ហើយថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបានដាច់ខាតនូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ប្រកបដោយចីរភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា ប្រកាសទាំងនេះ បានកំណត់នូវចំនួនមុខតំណែងយ៉ាងច្បាស់ ក្នុងរចនាសម្ព័ន្ធនីមួយៗ រួមមាន៖ ប្រកាសទី១. ត្រូវបានកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ ត្រូវមានអគ្គលេខាធិការរងចំនួនចន្លោះពី៤ទៅ ៦រូប អគ្គស្នងការរង ចំនួនពី១៤ទៅ ១៦រូប អគ្គនាយករងធនធានមនុស្ស ចំនួនពី៤ទៅ ៦រូប អគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុ ចំនួនពី ៧ទៅ ៩រូប អគ្គាធិការរង ចំនួនពី៥ ទៅ ៧រូប អគ្គនាយករងអន្តោប្រវេសន៍ ចំនួនពី៧ ទៅ ៩រូប អគ្គនាយករងអត្តសញ្ញាណកម្ម ចំនួនពី៧ ទៅ ៩រូប អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួនពី៨ ទៅ ១០រូប អគ្គនាយករងសវនកម្មផ្ទៃក្នុង ចំនួនពី៣ ទៅ ៥រូប អនុប្រធានក្រុមប្រឹក្សានីតិកម្ម ចំនួនពី៥ ទៅ ៧រូប អគ្គនាយករងបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ចំនួនពី៦ ទៅ ៨រូប។ ចំពោះមុខតំណែងអនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ត្រូវមាន ចំនួនពី៣ ទៅ ៥រូប អនុប្រធាននាយកដ្ឋាន ចំនួនពី ៤ ទៅ ៦រូប នាយរងការិយាល័យ ចំនួន ៤រូប នាយរងផ្នែក ចំនួន ២រូប។ ចំពោះចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពពន្ធនាគារ រួមមាន អគ្គនាយករង ចំនួនពី៥ ទៅ ៧រូប អនុប្រធាននាយកដ្ឋាន ចំនួនពី៤ ទៅ ៦រូប អនុប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានពន្ធនាគាររាជធានី ខេត្ត ចំនួនពី៤ ទៅ ៦រូប អនុប្រធានការិយាល័យ ចំនួន៤រូប អនុប្រធានផ្នែក ចំនួន ២រូប។ ប្រកាសទី២. ត្រូវបានកំណត់មុខតំណែង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមមាន៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវមានចំនួនពី១៤ ទៅ១៦រូប ស្នងការរងនគរបាលខេត្តជាប់ព្រំដែន មានចំនួនពី១២ ទៅ ១៤រូប ស្នងការរងនគរបាលខេត្តមិនជាប់ព្រំដែន និងខេត្តព្រះវិហារ មានចំនួនពី១១ ទៅ ១៣រូប ស្នងការរងនគរបាលខេត្តកែប និងខេត្តប៉ៃលិន មានចំនួនពី៧ ទៅ ៩រូប។ ចំពោះស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ត្រូវមាន១រូប ជានារី។ចំពោះមុខតំណែងនាយរងការិយាល័យ ត្រូវមានចំនួន ៤រូប អធិការរងនគរបាលខណ្ឌ មានចំនួន ៨រូប អធិការរងនគរបាលក្រុងសៀមរាប និងក្រុងព្រះសីហនុ មានចំនួន ៨រូប អធិការរងនគរបាលក្រុង ស្រុក មានចំនួន ៦រូប មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន ៤រូប។ចំពោះ នាយរងការិយាល័យ អធិការរងនគរបាល និងមេបញ្ជាការរង ត្រូវមាន១រូប ជានារី។ រីឯមុខតំណែងនាយរងផ្នែក ចំណុះការិយាល័យ ត្រូវមានចំនួន ២រូប នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានចំនួន ២រូប នាយរងផ្នែកចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន២រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃអធិការដ្ឋាននគរបាលខណ្ឌ មានចំនួន ៤រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានចំនួន ៣រូប និងនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក មានចំនួន ២រូប។ ដោយឡែកចំពោះប្រកាសទី៣ ស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស គឺសម្រេចពីការជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការ និង សិស្ស និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សា វគ្គបណ្តុះបណ្តាលនានា មានគោលបំណង ផ្តល់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈ បង្កើនគុណវុឌ្ឍិ សមត្ថភាព វិជ្ជាជីវៈ និងចំណេះដឹងថ្មីៗ ដកស្រង់បទពិសោធ លក្ខណៈជាតិ និងអន្តរជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងការអនុវត្តការងារតាមជំនាញនីមួយៗ លើកកម្ពស់ស្មារតី ឆន្ទៈមនសិការ ការទទួលខុសត្រូវ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ការចាត់បញ្ជូនទៅបណ្តុះបណ្តាលនានា ស្របតាមលក្ខខណ្ឌនិងតម្រូវការចាំបាច់។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្របខណ្ឌមន្ត្រី ពន្ធនាគារ ក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និង សិស្ស និស្សិតនគរបាលបន្តវេន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com