ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ចនគរបាល បង្រ្កាបមុខស​ញ្ញាចោរប្លន់២នាក់ ធ្លាប់ជាប់ពន្ធនាគារ
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 36 Views
                     
កំពង់ស្ពឺៈ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦​ ជនសង្ស័យ​២នាក់ជាមុខ​សញ្ញាក្រុមចោរប្លន់និងទេីបចេញពីពន្ធ​នាគារ​ ត្រូ​វបានកំលាំងនគរបា​លកា​រិយាល័យព្រហ្មទណ្ឌខេត្ដ​ និង​នគរបា​លស្រុកគងពិសី​ សង្ស័យដេ​ញ​ឃាត់​បានដោ​យបានការសហការពីកំលាំងនគរបាលអធិការដ្ឋានស្រុ​កសំរោង​ទ​ង​ នៅ​ចំណុចភូមិត្រពាំងត្រស់ ឃុំសំ​រោ​ងទង ខេត្ដកំពង់ស្ពឺ​។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំព​ង់ស្ពឺ​ និងបានការណែនាំពីលោកឧ​ត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្ន​ងការរង​ ផែនការងារនគរបាលព្រហ្មទណ្ឌ​ និងកា​រដឹកនាំផ្ទា​ល់ពី​លោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងកា​ររង​ ទទួលជួយ​ដឹកនាំការងារការិយាល័យ​ព្រហ្មទណ្ឌក​ម្រិតស្រាល​ បានស្រាវជ្រាវឈានទៅឃាត់ជនសង្ស័​យបាន​ ២​នាក់​ (១)-ឈ្មោះ​ រិទ្ធ​ រាជ​ ហៅអា​ម៉ៅ ភេ​ទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ស្នាក់នៅបន្ទប់ជួ​លម្តុំទួលគោក ភ្នំពេញ -ធ្លាប់ជាប់​ពន្ធនា​គារខេត្តក​ណ្តា​ល ករណីលួចម៉ូតូ​ (ឆ្នាំ២០២​៥)​ (២)​-​ឈ្មោះ​ រស់​ ចាន់រ៉ន​ ហៅរ័ត្ន ភេ​ទប្រុស​ អាយុ​៣៧​ឆ្នាំ​ ស្នាក់នៅបន្ទប់ជួ​លម្តុំទួលគោក​ ភ្នំពេញ -ធ្លាប់ជាប់ពន្ធនាគារខេត្តក​ណ្តា​លរយៈពេ​​ល៣​ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនស​ង្ស័យរួមជាមួយវត្ថុតា​ងមកកាន់ការិ​យាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ​ស្នងការដ្ឋាននគរបាលខេត្ដដេី​ម្បីបន្ដនីតិវិធី​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com