|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ថវិកាចូលបុណ្យសពជូន លោក កឹម សុខា និងក្រុមគ្រួសារ
ថ្ងៃទី ៖ 10-07-2026, ដោយ Dara007 , 55 Views
ភ្នំពេញៈ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក មែ សុំីថន និងក្រុមការងារ ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ ក្នុងឱកាសដ៏សោកសៅនៃមរណភាពមាតាបង្កើតរបស់ លោក កឹម សុខា។
ក្នុងឱកាសនោះ លោក មែ សុំីថន បានពាំនាំនូវសមានចិត្ត ការយកចិត្តទុកដាក់ និងការចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជូនចំពោះ លោក កឹម សុខា និងក្រុមគ្រួសារ។ សមានចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីទឹកចិត្តមនុស្សធម៌ ការគិតគូរយកចិត្តទុកដាក់ និងការចូលរួមសោកស្តាយដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារសព
ក្នុងវេលាដ៏ក្រៀមក្រំនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃមនុស្សធម៌ ការគោរពប្រពៃណីខ្មែរ និងវប្បធម៌នៃការចេះចូលរួមរំលែកទុក្ខគ្នាក្នុងសង្គមខ្មែរ។
ក្រុមការងារ ក៏បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
|