ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដឹកនាំអ្នកសារព័ត៌មាន៣៦ស្ថាប័នមកតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្មរបស់ឧកញ្ញ៉ាម៉ុង ឬទ្ធី នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្ដកំពង់ស្ពឺ លោក ពុយ គារ ប្រធានក្លឹបអ្នកការសែតបានលើកឡើងថា ការដឹកនាំអ្នកសារព័ត៌មាន៣៦ស្ថាប័ននាពេលនេះ ដើម្បីឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ដែលជាក្រុមហ៊ុនមានឈ្មោះជាស្ដេចកសិកម្មនៅកម្ពុជា ។
លោកបានបញ្ជាក់ថា ការចុះឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធីនេះ ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជានៃការរីកចម្រើនការចញ្ចឹម ដាំដំណាំបន្លែ និងការផលិតផលនៅក្នុងស្រុក បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់ផលិតថៃ ក្រោយមានជម្លោះព្រំដែនដោយការឈ្លានពានរបស់យោធាថៃ។
លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងការធ្វើពហិការមិនប្រើប្រាស់ផលិតថៃនេះ ថាតើបានអ្វីមកជំនួសផលិតផលថៃ ហើយត្រូវពឹងផ្អែកផលិតផលពីប្រទេសវៀតណាម និងចិន ដែលជាណុចសំខាន់ ដើម្បីឱ្យអ្នកសារព័ត៌មានបានឈ្វែងយល់ពីវិស័យកសិកម្មម៉ុង ឬទ្ធី ក្រៅពីចម្ការដូងព្រេងនេះ មានដាំអ្វីទៀតក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ ក្រុមហ៊ុនម៉ុង ឬទ្ធី គឺមានការចិញ្ចឹមជ្រូក មាន់ ត្រី និងដំណាំផ្សេងៗទៀត ជាពិសេស ការផលិតចំណីសត្វ ដើម្បីបម្រើរផលប្រយោជន៍ពលរដ្ឋកម្ពុជានៅក្នុងវិស័យកសិកម្ម ។
ម្យ៉ាងវិញទៀត ផ្ដល់ក្ដីសង្ឃឹម និងបានបង្ហាញឱ្យប្រជាពលរដ្ឋកម្ពុជាដឹងថា កម្ពុជាអាចធ្វើខ្លួនឯងបាន ដោយមិនពឹងផ្អែកផលិតផលក្រៅស្រុងទាំងអស់នោះទេ៕