ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ ២នាក់ ករណីឆក់ទូរសព្ទទៅសាលាដំបូងខេត្ត
ថ្ងៃទី ៖ 20-02-2026, ដោយ​​ Dara007 , 35 Views
                     
បន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ២នាក់ ករណីឆក់ទូរសព្ទទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់(ទូរសព្ទ) នៅចំណុចផ្លូវផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសាលា២ជាន់ ស្ថិតក្នុងភូមិភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១.ឈ្មោះ ឈាង សុខភា ភេទប្រុសអាយុ២០ឆ្នាំ, ២.ឈ្មោះ ចាំង យ៉ាងអាង ជនជាតិវៀតណាម ភេទប្រុស អាយុ៣១ឆ្នាំ រួមទាំងដកហូតវវត្ថុតាង ម៉ូតូម៉ាកស្កុបពី ០១គ្រឿង,ទូរសព្ទម៉ាកiphone 16 Pro Max ពណ៌ទឹកមាស ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

ក្រោយឃាត់ខ្លូនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀន(+) ។    

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានឆក់ទូរសព្ទពិតប្រាកដមែន។     ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
អាម៉េរិកៈ កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com