|
សាច់ញាតិដង្ហើយរកយុត្តិធម៌ ខណៈអ្នកមានលុយម្នាក់បើកឡានកៀរមនុស្សស្លាប់នៅបាត់ដំបង
ថ្ងៃទី ៖ 19-02-2026, ដោយ Admin , 1497 Views
បាត់ដំបង : រហូតមកទល់ថ្ងៃទី១៩ ខែកុម្ភៈនេះ សាច់ញាតិជនរងគ្រោះមានទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ បើទោះដឹងថា ជនបង្កររងពាក្យបណ្ដឹងក៍ដោយ ។
ក្រុមសាច់ញាតិបានប្រាប់សារព័ត៌មាន Cam Post នៅថ្ងៃព្រហស្បតិ៍នេះថា គិតត្រឹមថ្ងៃនេះមានរយៈពេល៤ថ្ងៃហើយដែលពួកគាត់មិនទាន់ទទួលយុត្តិធម៌ បន្ទាប់ពីអ្នកមានឥទ្ធិពល ម្នាក់ បានបើកឡានកៀរបងស្រីរបស់គាត់ស្លាប់ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុមបាត់ដំបង ខេត្តបាត់ដំបង ខណៈកំពុងជិះម៉ូតូអេបចិញ្ចើមផ្លូវស្ដាំដៃ ចំថ្ងៃសែនចូលឆ្នាំចិន ។
បើតាមសាច់ញាតិ ស្រង់សម្ដីសាក្សីថា ជនបង្ករគឺ ជាអ្នកមានឥទ្ធិពលឬមានលុយគួរសម ដែលគេដឹងថា ឈ្មោះ ឆៃលី ។
ទោះជាបែបណាករណីនេះ សាចញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅកន្លែងប៉ូលិសហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ បើទោះមានកាមរ៉ាសុវត្ថិភាព សាក្សី ឬភស្តុតាងក៍ដោយ ។ ប្រជាពលរដ្ឋដែលជាសាច់ញាតិរំពឹងថា លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នឹងជួយរកយុត្តិធម៌ ៕
|