ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ប្រាប់ពលរដ្ឋធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកុំឱ្យសាកថ្មទូរស័ព្ទនៅតាមUSBឱ្យសោះ
ថ្ងៃទី ៖ 17-02-2026, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ លោក ស សុខា អំពាវនាវដល់ពលរដ្ឋធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកុំឱ្យសាកថ្មទូរស័ព្ទនៅតាមUSBឱ្យសោះ ដើម្បីបង្ការទប់ស្កាត់ និងធានាការពារទន្នន័យសំខាន់ៗរបស់ខ្លួន។ ការអំពាវនាវរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្វើឡើងក្នុងពិធី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅព្រឹកថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោកបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើដំណើរទៅកម្សាន្ដនៅបរទេសច្រើន គួរជៀសវាងកុំប្រើប្រាស់ និងសាកថ្មតាមUSB បើគេចបាន គួរតែគេច ជាពិសេសកុំប្រើប្រាស់តែម្ដងគឺល្អ ប៉ុន្ដែបើសាកថ្មទូរស័ព្ទតាមព្រី គឺមានសុវត្ថិភាព។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនមិនទាន់យល់ច្បាស់អំពីការប្រើប្រាស់ និងហានិភ័យនូវមានកម្រឹតស្រាលមួយលើបញ្ហានេះ។ ជាក់ស្ដែង ហ្គេមអនឡាញនៅក្នុងស្រុកកាលពីឆ្នាំ២០២៥ គឺធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា បាត់លុយប្រមាណជាង៤៥លានដុល្លារអាមេរិក ដែលបន្លំធ្វើការក្នុងវិស័យធានាគារ ដើម្បីតេទៅពលរដ្ឋប្រាប់ថាឈ្នះរង្វាន់ក្នុងផ្ទេរលុយ ខណៈដែលសមត្ថកិច្ចបានទាញប្រមូលមកវិញ បានប្រមាណជាង២៥លានដុល្លារ ហើយប្រមាណជាង២៥លានដុល្លារទៀតគឺបាត់តែម្ដង។ «ថ្មីៗនេះ មានអ្នកដើរកម្សាន្ដនៅបរទេសច្រើន បើរដោតសាកថ្មតាមតាមUSB បើគេចបានគេច បើយើងសាកព្រីធម្មតាដោតចុះ បើ USB នេះដោតតែមួយភ្លែតគេយកទន្នន័យអស់រលីង ហើយរឿងនេះមិនអត់ទេ គឺមានហើយ បើមិនចាំបាច់កុំប្រើប្រាស់តែម្ដង នេះគឺទិដ្ឋភាពជាក់ស្ដែងដែលយើងបានអនុវត្ដ »។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ក្រុមឧក្រិដ្ឋជនបាន ឆបោកនៅលើពិភពលោក មានទឹកប្រាក់ប្រមាណជាង៤៤ពាន់លានដុល្លារអាមេរិក ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ បានរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់ត ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com