|
រាជរដ្ឋាភិបាល ខិតខំគ្រប់មធ្យោបាយ ដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ
ថ្ងៃទី ៖ 14-02-2026, ដោយ Dara007 , 59 Views
បន្ទាយមានជ័យៈ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយ ដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋមិនទាន់អាចត្រឡប់ទៅផ្ទះវិញផងដែរ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។
សម្ដេចធិបតី បានបញ្ជាក់ថា នេះគឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ "សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស"៕
|