|
ជនបរទេស៤៨៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ថ្ងៃទី ៖ 10-02-2026, ដោយ Dara007 , 6 Views
ភ្នំ ពេញៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៨៥នាក់ (ស្រី ១នាក់) មាន ៥សញ្ជាតិ រួមមាន បង់ក្លាដេស ប៉ាគីស្ថាន ចិន ឥណ្ឌា និងរុស្សី ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៤៧៧នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣១៩នាក់ ) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
|