ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន
ថ្ងៃទី ៖ 17-02-2026, ដោយ​​ Dara007 , 33 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ កំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ពឈរជើងសមរភូមិជួរមុខ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះលោកអនុសេនីយ៍ត្រី រស់ សុផល ព្រមទាំងក្រុមគ្រួសារ និងបាននិងបានឧបត្ថម្ភជាថវិការចំនួន ២០០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរបន្ថែមទៀត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយនឹងក្រុមការងារចូលរួមទាំងអស់ក៏បានជូនពរលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ឲ្យមានសុខភាពល្អឆាប់បានជាសះស្បើយ ជាពិសេសបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្មវិធីរាត្រីសមោសរ ចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ២០២៦ ត្រូវបានរៀបចំឡើង នៅសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ បានរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់ត ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com