ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន"  និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិនត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ
ថ្ងៃទី ៖ 21-02-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ មជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍  និងសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន"  និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិននៅតាមផ្លូវថ្មើរជើងបណ្តោយមាត់ទន្លេ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ថ្លែងតាមរយៈវីដេអូពីចម្ងាយ លោក An Xiaoyu (អាន ស៊ាវយូ)ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានស្វាគមន៍ការចូលរួមសហការពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍  និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលារាជធានីភ្នំពេញ  ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន និងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ក្នុងរយៈពេល ១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់។

លោក ហាប់ ទូចរដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការរំលឹកជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជន និងផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្ត។ តាមរយៈព្រឹត្តិការណ៍ នេះបានជំរុញឱ្យមានការផ្លាស់ប្ដូរវិស័យវប្បធម៌ ទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងថែមទៀត។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថាព្រឹត្តិការណ៍នេះ  គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍នៃប្រទេសទាំងពីរតាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោ និងទាក់ទាញខ្លាំងលើឆាកអន្តរជាតិ ។

ព្រឹត្តិការណ៍នេះដែរ បានផ្ដល់នូវការកម្សាន្ត និងចំណេះដឹងតាមរយៈសិល្បៈភាពយន្តដល់សាធារណជន ជាពិសេសរឹតចំណងកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ ទេសចរណ៍ និងសិល្បៈភាពយន្តរវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានចាក់បញ្ចាំង វីដេអូស្តីអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី  , វីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា ,  MV «បំភ្លឺពន្លឺភ្នែកផ្កាយ» , ភាពយន្តចិន មានចំណងជើងថា សួស្ដី ម៉ាក់ និងភាពយន្តខ្មែរ មានចំណងជើងថា មរណៈមាតា  ដោយមានទាំងការចូលរួមទស្សនាពីគណៈអធិបតីទាំងមូល និងប្រជាពលរដ្ឋ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
អាម៉េរិកៈ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com