តាមរយៈការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពល រដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យ សម្បត្តិ របស់ ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយ សាង សង់ សំណង់ថ្មីនៅលើ ដីដែល ស្ថិតក្នុង ដែន អធិប តេយ្យ ភាព របស់កម្ពុជា គេអាចមើល ឃើញយ៉ាង ច្បាស់ ពីអំពើ ឈ្លាន ពាន និង ប៉ុនប៉ង កាន់កាប់ ទឹកដី កម្ពុជា ពីសំណាក់ កង កម្លាំង ប្រដាប់ អាវុធ ថៃ។ ដោយសារសកម្មភាពខុសច្បាប់ អន្តរជាតិ របស់កង កម្លាំង ប្រដាប់ អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។
សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។
ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។ ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។
កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា MOU ឆ្នាំ 2000 ដែលជាគោលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។
សូមប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយបន្តគាំទ្ររាជរដ្ឋាភិបាល និងវីរ:កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះគ្មានកម្លាំងណាខ្លាំងជាងកម្លាំងមហាសាមគ្គីជាតិខ្មែរ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ៕